គំនិតប្លែកៗទាំង ១៣ ដែលគួរតែយកមកប្រើប្រាស់

Loading...


ថ្វីត្បិតតែសព្វថ្ងៃគេបានបង្កើតនូវឧបករណ៍ជាច្រើនដើម្បីផ្តល់ភាពងាយស្រួលដល់មនុស្សក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថា វានៅតែមានចំណុចខ្វះខាត សម្រាប់ការរស់នៅក្នុងពេលបច្ចុប្បន្ន ហើយខាងក្រោមនេះគឺជាគំនិតប្លែកៗ ទាំង ១០ ដែលអាចបំពេញចំណុចខ្វះខាតទាំងនោះបាន ។

១. តុក្នុងភោជនីយដ្ឋានគួរតែបង្កើតកន្លែងដាក់ទូរសព្ទ

អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ ជ្រុះទូរសព្ទ ឬ កំពុបទឹកជ្រលក់ពីលើទូរសព្ទជាដើម ចឹងហើយការបង្កើតកន្លែងសម្រាប់ដាក់ទូរសព្ទនៅលើតុនេះគឺជាគំនិតដ៏ល្អមួយ ។

២. កៅអី អង្គុយញ៉ាំអាហារ ពិចនិច ដែលមានចន្លោះសម្រាប់អ្នកមិនអាចដើរបាន ហើយជិះក្នុងរទេះរុញ

៣. សាប៊ូដុះខ្លួន (ដុំ) ដែលមានប្រហោងកណ្ដាលងាយស្រួលក្នុងការកាន់ (លែងបារម្ភរឿងដុះៗជ្រុះទៀតហើយ)

៤. នាឡិកាដែលមានអេក្រង់គ្រប់ជ្រុង

៥. បន្ទប់ត្រជាក់សម្រាប់ឲ្យអតិថិជនសាកល្បងអាវរងារមុនពេលទិញ

៦. សញ្ញាបញ្ជាក់ថា បន្ទប់ទឹកមានមនុស្សចូល ឬ ទំនេរ

អ្នកប្រហែលជាមានអារម្មណ៍ធុញថបណាស់ហើយនៅពេលចូលហាងអាហារ ឬ ភេសជ្ជៈម្ដងៗ ហើយរាន់នោមពេលដើរទៅបន្ទប់ទឹកមានមនុស្សចូល ដើរមកកន្លែងអង្គុយវិញ មួយសន្ទុះក៏ដើរទៅបន្ទប់ទឹកទៀតស្រាប់តែមានមនុស្សចូលទៀត ។ បើសិនជាហាងនោះបានបំពាក់នូវសញ្ញាដែលបញ្ជាកថាបន្ទប់ទឹកមានមនុស្សចូល ឬ ទំនេរ នៅគ្រប់ជាន់ទាំងអស់ក្នុងហាង វាគឺជារឿងដ៏ល្អមួយ ។

Loading...

៧. ប៊ិចដែលមានកន្លែងប្រាប់ថាទឹកប៊ិចដែលនៅសល់អាចសរសេរបានប៉ុន្មានទំព័រទៀត

៨. បន្ទប់ទឹកដែលអាចប្រើប្រាស់បានទាំងក្មេងនិងចាស់ ហើយមានរបាំងទប់ក៉ំអោយទឹកនោមខ្ទាតប្រឡាក់ជើង

៩. បង្គន់សម្រាប់មនុស្សប្រុសដែលមានពូកសម្រាប់ដាក់ក្បាល (ល្អបំផុតសម្រាប់ហាងផឹកស៉ី)

១០. បន្ទប់ទឹកនៅក្នុងហាងអាហារ ដែលមានជម្រើសសាប៊ូ ២ ប្រភេទសម្រាប់លាងដៃ គឺ គ្មានក្លិនប្រើមុនពេលញ៉ាំអាហារ និងក្លិនក្រអូបប្រើក្រោយញ៉ាំអាហាររួច

១១. ប៊ិចហាយឡាយ ដែលមានប្រហោងសម្រាប់ឲ្យយើងមើលថាយើងបានហាឡាយដល់ណាហើយ

១២. រទេះរុញនៅក្នុងផ្សារទំនើប ដែលមានកែវពង្រីក ងាយស្រួលដល់អតិថិជនអាចពិនិត្យមើលអក្សរតូចៗនៅលើសម្បកវិចខ្ចប់ នៃទំនិញ

១៣. បន្ទប់ទឹកក្នុងរោងកុន ដែលមានអេក្រង់សម្រាប់ទស្សនាភាពយន្តបន្ត ធ្វើដូចនេះបើទោះបីជាចូលបន្ទប់ទឹកក៏មិនដាច់ភាគដែរ

Loading...
Exit Popup for Wordpress