ពីគូស្នេហ៍សង្វិតក្លាយជាគូស្នេហ៍សាច់ដុំ

Loading...


គូស្នេហ៍មួយគូដែលមានឈ្មោះថា Davy Barnes និង Kayla Barnes បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលពួកគេទម្លាញរូបថតកាលពីជាង ៩ ឆ្នាំមុនរបស់ពួកគេទៅក្នុងបណ្ដាញសង្គម Instagram ។

តាមរយៈរូបថតកាលពី ៩ ឆ្នាំមុននោះគេសង្កេតឃើញថាលោក Davy Barnes មានរូបរាងស្គមដូចជាកញ្ចាំងចេកអីញ្ចឹងចំណែកឯងមិត្តស្រីរបស់គាត់ (បច្ចុប្បន្នជាភរិយា) ក៏មិនសូវខុសពីលោកប៉ុន្មានដែរ ប៉ុន្តែដោយសារតែនាងជានារី ហេតុដូចនេះហើយមិនសូវជាបញ្ហានោះទេ។

ត្រឹមតែរយៈពេល ២ ឆ្នាំគាត់បានផ្លាស់ប្ដូររូបរាងខ្លួនឯងបាន ២០ ភាគរយជាមួយនឹងការហាត់ប្រាណ និងបរិភោគអាហារមានតុល្យភាព ។ ៩ ឆ្នាំក្រោយមក (បច្ចុប្បន្ន) គាត់ក៏មានរូបរាងម៉ាំ ពោរពេញទៅដោយសាច់ដ៉ំ ដូចជាតារាហូលីវ៉ូដ មើលទៅសង្ហារខ្លាំងណាស់ ចំណែកឯងភរិយារបស់លោក ក៏មិនបានបណ្ដោយខ្លួនឲ្យស្គមដដែលដែរ ដោយនាងបានព្យាយាមធ្វើលំហាត់ប្រាណជាមួយនិងស្វាមី ហេតុដូចនេះហើយសព្វថ្ងៃនេះពួកគេក៏ក្លាយជាគូស្នេហ៍សាច់ដ៉ំ ដែលល្បីនៅក្នុងបណ្ដាញសង្គម Instagram តែម្ដង ។

តោះមកទស្សនារូបថតរបស់គាត់បន្តិចទៅមើល ៖

Loading...

Loading...
Exit Popup for Wordpress