ដឹងទេថារបៀបដែលអ្នកស្ពាយកាតាបអាចបង្ហាញយ៉ាងច្បាស់ពីខ្លួនរបស់អ្នក ?

Loading...

តើអ្នកដឹងទេថាទម្លាប់ដែលអ្នកស្ពាយការតាមរាល់ថ្ងៃអាចបង្ហាញពីចរិក និងវាសនារបស់អ្នក?​ បើអ្នកមិនទាន់ដឹងទេនោះចូលមើលរូបទាំង៥ខាងក្រោមនេះរួចជ្រើសយករូបមួយដែលជាស្ទាយស្ពាយកាតាបរបស់អ្នករួចចុចអានចម្លើយខាងក្រោមនេះ ៖

១. ស្ពាយកាតាបពីក្រោយ

ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តស្ពាយកាតាបពីខាងក្រោយនោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តការផ្សងព្រេងនិងតែងតែត្រៀមខ្លួនរួចរាល់ជានិច្ចសម្រាប់ធ្វើសកម្មភាព ។ អ្នកថែមទាំងជាមនុស្សដែលមានការគិតបានល្អិតល្អន់ និងចេះគិតពីមនុស្សនៅជុំវិញខ្លួនដែលជាចំនុចខ្លាំងមួយនៃអ្នកដឹកនាំ។

២. យួរនៅដៃ

ប្រសិនបើអ្នកយួកាតាបនៅដៃយ៉ាងមាំនោះមានន័យថាអ្នកជាមនុស្សដែលចូលចិត្តគ្រប់គ្រងអ្នកដ៏ទៃនិងស្ថានការ។ អ្នកចូលចិត្តស្តាប់យោបល់ពីអ្នកដ៏ទៃ ហើយអ្នកក៏តែងតែចូលចិត្តមានគំនិតផ្ទាល់ខ្លួនផងដែរ។ ប្រសិនបើមាននរណាម្នាក់សួរអ្នកអំពីខ្លួនរបស់គេ អ្នកប្រាកដជានិយាយការពិតដោយគ្មាលាក់លៀបអ្វីឡើយ ។ អ្នកជាមនុស្សដែលអាចជឿកទុកចិត្តបាន ហើយនោះគឺជាហេតុផលដែលធ្វើឲ្យអ្នកមានភាពល្បីល្បាញ ។

៣. ស្ពាយនៅពីចំហៀងស្មា

Loading...

មនុស្សដែលស្ពាយកាតាបនៅពីចំហៀងស្មាគឺជាមនុស្សដែលចូលចិត្តការអាន។ ទីតាំងដែលពួកគេស្ពាយកាតាបធ្វើឲ្យពួកគេងាយស្រួលក្នុការយកសៀវភៅចេញមកអានទោះបីជាគ្មានកន្លែងសម្រាប់អានក៏ដោយ។ មនុស្សប្រភេទនេះទោះបីជាពួកគេងអង្គុយងក់លើកៅអីយ៉ាងណាក៏ដោយពួកគេនៅតែព្យាយាមបើកភ្នែកអានបន្តរដែរ។

៤. ស្ពាយខ្វែងឆ្លងមកស្មាម្ខាងទៀត

ប្រសិនបើអ្នកស្ពាយខ្វែងឆ្លងមកស្មាម្ខាងទៀតមានន័យថាអ្នកជាមនុស្សដែលមានការប្រុងប្រយ័ត្នចំពោះរបស់ទ្រព្យមានតំលៃណាស់ ហើយគ្មាននរណាម្នាក់អាចលួចរបស់អ្នកបានទេ។ អ្នកមានការភ័យតិចៗក្នុងការបញ្ចេញនូវព្រព្យសម្បិត្តដ៏ច្រើនរបស់អ្នក ប៉ុន្តែអ្នកជាមនុស្សដែលមានចិត្តសប្បុរស។ ដូូនេះអ្នកត្រូវមានការប្រុងប្រយ័ត្នព្រោះថាអាចមានមនុស្សមួយចំនួនដឹងពីចំនុចខ្សោយនេះ ហើយប្រើប្រាស់ចំនុចខ្សោយនេះដើម្បីជញ្ជក់យកផលប្រយោជន៍ពីអ្នកផងដែរ ។

៥. ស្ពាយការតាបមកខាងមុខ

អ្នកដែលចូលចិត្តស្ពាយកាតាបដាក់មកខាងមុខជាមនុស្សដែលប្រយ៉ាប់ខ្លាំងព្រោះថាដោយសារតែពួកគេចូលចិត្តធ្វើអ្វីដែលលឿននិងរហ័សដូចខ្យល់ព្យុះមានតែដាក់ការតាបមកខាងមុខដូចនេះទេទើបអាចទប់ទល់នឹងល្បឿនដែលខ្យល់បក់បាន ។ ពួកគេមានចរិកចម្លែកហើយចរិកចម្លែកនេះគ្នាដែនកំណត់នោះទេ ប៉ុន្តែនេះជាចំនុចខ្លាំងមួយដែលបង្ហាញថាពួកគេជាមនុស្សដែលមានការគិតរហ័ស និងមានការត្រិះរិះពិចារណាបានវែងឆ្ងាយ ។

ប្រភព​ ៖ Brighside.me

Loading...
Exit Popup for Wordpress