មិនមែនលេងសើចទេ! ហាងអាហារសមុទ្រមួយនៅចិនបញ្ចុះតម្លៃតាមទំហំសុដន់

Loading...


ភោជនីយដ្ឋានអាហារសមុទ្រមួយនៅក្រុងហាំងចូវ ប្រទេសបានរៀបចំកម្មវិធីបញ្ចុះតម្លៃដ៏ចម្លែកមួយ ដែលផ្តោតសំខាន់ទៅលើទំហំសុដន់របស់ភ្ញៀវស្រីៗ។

បើយោងទៅតាមផ្ទាំងផ្សព្វផ្សាយដែលដាក់នៅខាងមុខហាងអាហារសមុទ្រនោះបានសរសេរថា “ទីក្រុងទាំងមើលកំពុងស្វែងរកសុដន” សម្រាប់អតិថិជនជានារីដែលមានសុដន់ទំហំ A cups (តូច) នឹងទទួលបានការបញ្ចុះតម្លៃ ៥ ភាគរយ ចំណែកឯអតិថិជនជានារីដែលមានសុដន់ទំហំ G cups (ធំ) នឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យគឺ ៦៥ភាគរយ ។

Loading...

បើយោងតាមសារព័ត៌មានក្នុងស្រុក Qianjiang Evening Post បានឲ្យដឹងថា នៅពេលនេះផ្ទាំងផ្សព្វផ្សាយនោះត្រូវបានដកចេញហើយ នោះក៏ប្រហែលមកពីមានការរិះគន់ខ្លាំងពេក ។ ប៉ុន្តែបើយោងតាមសម្ដីរបស់អ្នកគ្រប់គ្រងហាងអាហារសមុទ្រមួយនោះបានឲ្យដឹងថា ថ្វីត្បិតតែផ្ទាំងផ្សព្វផ្យាយត្រូវបានដកចេញ ប៉ុន្តែកម្មវិធីបញ្ចុះតម្លៃនៅតែដដែល លោកបានបន្តថា យុទ្ធសាស្ត្រមួយនេះបានធ្វើឲ្យហាងរបស់លោកកើនអតិថិជនរហូតដល់ ២០ ភាគរយ ឯណោះ។

បើយើងពិចារណាមើលទៅ យុទ្ធសាស្ត្រមួយនេះមិនត្រឹមតែទាក់ទាញអតិថិជននារីដែលមានសុដន់ធំៗ នោះទេ ប៉ុន្តែក៏ទាក់ទាញអតិថិជនបុរសផងដែរ ៕

ប្រភព ៖ shanghaiist

Loading...
Exit Popup for Wordpress