តើអ្នកដឹងទេថាការងារក្នុងការិយាល័យធ្វើឲ្យអ្នកប្រឈមមុខនិងគ្រោះថ្នាក់ខ្លាំងបំផុត?

Loading...

អ្នកប្រហែលជាគិតថាការងារនៅក្នុងការរិយាល័យគឺជាការងារដែលសុវត្ថិភាពជាងការងារណាណាទាំងអស់ តែការគិតរបស់អ្នកគឺខុសទាំងស្រុងព្រោះថាការងារការរិយាល័យគឺជាការងារដែលគ្រោះថ្នាក់មួយដែលប៉ះពាល់សុខភាពអ្នកយ៉ាងធ្ងន់ធ្ងរប្រសិនបើអ្នកមិនដឹងពីរោគសញ្ញានិងគន្លឹះការពារទេនោះ។ ដូចនេះដើម្បីដឹងថាខ្លួនរបស់អ្នកកំពុងប្រឈមមុខនិងគ្រោះថ្នាក់ឬអត់សូមសាកល្បងឆ្លើយនិងសំណួរខាងក្រោមនេះរួចអានពីវិធីការពារ​ ។

រោគសញ្ញា

អ្នកធ្វើការក្នុងការិយាល័យភាគច្រើនប្រឈមមុខនិងជំងឺសាច់ដុំគូទឬអាចហៅម្យ៉ាងទៀតបានថាជំងឺងាប់សាច់ដុំគូទដែលបណ្តាលមកពីការអង្គុធ្វ់ការច្រើនម៉ោងពេក។ ដូចនេះហើយសាច់ដុំគូទរបស់អ្នកភ្លេចធ្វើការ ហើយស្វិតទ្រោមលែងដំណើរការ និងភ្លេចបែងចែកការងារដែលត្រូវធ្វើជាមួយនិងសរីរាង្ដដ៏ទៃទៀត។ ភាពសកម្មនៃសាច់ដុំចាប់ផ្តើមថយចុះ​ ហើយធ្វើឲ្យអ្នកចាប់ផ្តើមឈឺនៅចង្កេះ ជង្គង់ និងក្រគាក។ នេះក៏ដោយសារតែប្រព័ន្ធសរីរាង្គនៅក្នុងខ្លួនមនុស្សមានភាពស៊ាំញ្ញាំុ ដូចនេះបើមានសរីរាង្គណាមួយខូចខាតនោះសរីរាង្អទាំងមូលនិងមានការឈឺចាប់ជាមិនខាន។ ម៉្យាងទៀតសាច់ដុំគូទ (gluteus muscles) មាននាទីជាស្រទាប់ការពារការប៉ះទង្គិះនៅពេលដែលមានចលនា ដូចនេះប្រសិនបើវាខូចខាតនឹងធ្វើឲ្យសរីរាង្គផ្សេងៗទៀតធ្វើការមិនស្មើរគ្នាដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ។

Loading...

តើធ្វើយ៉ាងណាដើម្បីដឹងថាសាច់ដុំគូទរបស់អ្នកចុះខ្សោយ?

ដើម្បីដឹងថាអ្នកមានជំងឺខ្សោយសាច់ដុំគូទរឺក៏អត់ត្រូវធ្វើការសាងល្បងដោយបញ្ឈរជង្គង់ម្ខាងស់អ្នករួចព្យាយាមងើបឡើង ប្រសិនបើត្រគាកខាងជើងរបស់អ្នកងើបមិនរួចទេនោះមានន័យថាសាច់ដុំគូទរបស់អ្នកចុះខ្សោយ។

វិធីកាពារ

ប្រសិនបើអ្នកធ្វើការអង្គុយតែមួយកន្លែងច្រើនម៉ោងអ្នកគួរតែអនុវត្តវិធីទាំងនេះ៖

  • ក្រោកឈរឲ្យបានញឹកញាប់ និងកុំដៅសាច់ដុំជើងរបស់អ្នកឬក៏ឈរឲ្យបានយូររបន្តិច ។
  • ឡើងចុះជណ្តើរយ៉ាងហោចណាស់ឲ្យបានពីរជាន់ ។
  • ធ្វើលំហាត់ប្រាណសាច់ដុំគូទដូចជាអង្គុយចោងហោង ឬក៏សណ្តូកជើង ។
  • ធ្វើដូចជាសត្វក្តាម (ដៃនិងជើងទល់ដីដងខ្លួនត្រង់ដោយផ្ងារពោះមកខាងលើខ្នងនៅខាងក្រោម) ដើម្បីធ្វើឲ្យសាច់ដុំគូទរឹងមាំ ។
  • លើកជើងរបស់អ្នកឆ្លាស់គ្នាចុះឡើងនៅខាងក្រោមតុធ្វើការ។
  • ទិញបាល់សម្រាប់ហាត់ប្រាណ (gym ball) មកអង្គុយនៅផ្ទះជំនួសការអង្គុយលើកៅអី។
Loading...
Exit Popup for Wordpress