ឪពុកធ្វើ​រឿងអាថ៌កំបាំងមួយ​រយៈ​១៣​ឆ្នាំ​ ដល់​ពេល​ដែល​គាត់​បង្ហាញ​កូន​ស្រី​គាត់​រំភើប​មិន​ស្ទើរទេ

Loading...


ជា​ការ​ពិត​ឪពុក​គ្រប់​រូប​តែង​តែស្រលាញ់​កូនៗ​របស់​ពួក​គេ​គ្រាន់​ការ​បង្ហាញ​ចេញ​មិន​សូវជា​ស្និទ្ធស្នាល​ខ្លាំង​ដូច​អ្នក​ម្ដាយ​នោះ​ទេ ជាក់​ស្ដែង​លោក​ឪពុក​មម្នាក់​បាន​ធ្វើ​ឲ្យ​កូន​ស្រី​គាត់​រំភើប​ជា​ខ្លាំង​ក្នុង​ថ្ងៃ​ទទួល​សញ្ញាបត្របញ្ចប់​មធ្យមសិក្សាទុតិយភូមិជាមួយ​កាដូ​អាថ៌កំបាំង​មួយ​ដែល​គាត់​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​១៣​ឆ្នាំ​មក​ហើយ​ ។

ដោយ​នៅ​ក្នុង​ថ្ងៃ​នេះ​គាត់​បាន​ប្រគល់​នៅ​សៀវ​ភៅ​មួយ​ក្បាល​ទៅ​កាន់​កូន​ស្រី​ ដោយ​ដំបូង​ឡើយ​កូន​ស្រី​គាត់​ហាក់​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​ជា​ខ្លាំង​ព្រោះ​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​គួរ​តែ​ទទួល​កាដូ​ដែល​មាន​ន័យ​និង​មាន​តម្លៃ​ជាង​នេះ​ តែយ៉ាង​ណា​នាង​ក៏​ញញឹម​ហើយ​ចាប់​ផ្ដើុំម​បើក​វា​មើល​ ។

Loading...

គ្រាន់​តែ​បើក​ទំព័រ​ដំបូង​នាង​មាន​អារម្មណ៍​រំភើប​ចិត្ត​ជា​ខ្លាំង​ព្រោះ​នោះ​ជា​សំណេរ​របស់​គ្រូ​បង្រៀនគេ​តាំង​ពី​ថ្នាក់​មត្តេយ្យ ដែល​សរសេរ​ពី​អនុស្សាវរីយ៍ ពាក្យ​ល្អៗ​រួម​និង​ពាក្យ​លើក​ទឹកចិត្ត​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ក្នុង​សៀវភៅ​អាថ៌កំបាំង​អាយុកាល​១៣​ឆ្នាំ​នេះ​បាន​ប្រមូល​ផ្ដល់​នូវ​សំណេរ​របស់​គ្រូ​បង្រៀន​នាង​ទាំង​អស់​គ្មាន​ចន្លោះ​នោះ​ទេ​ វា​ពិត​រឿង​ដែល​ធ្វើ​អោោយ​នាង​រំភើប​ចិត្តជា​ខ្លាំង​ហើយ​នាង​អរគុណដល់​លោក​ឪពុក​ជា​ទី​ស្រលាញ់​ដែល​បាន​ប្រមូល​អនុស្សាវរី៍​និង​ការ​ចង​ចាំ​ទាំង​នោះ​សម្រាប់​ផង​ដែរ​ ។

Loading...
Exit Popup for Wordpress