Category: ទេសចរណ៍

អីយ៉ា​ ! បុរស​ម្នាក់​នេះ​ថត​បាន​រូប Selfie ឡើង​ម៉ាអេម​ជាមួយ​នឹង​សត្វ​ទាំង​នេះ

ការ​ចូល​ទៅ​ជិត​សត្វហើយ​ទាញ​ការ​ថត​រូប​គឺ​មិន​ងាយ​ឡើយព្រោះ​សត្វ​មួយ​ចំនួន​វា​នឹង​រត់​ចេញ​ស្រប​ដែល​សត្វមួយ​ចំនួន​ពួក​វា​នៅ​មិន​ស្ងៀម​ឡើយ​ដោយ​ជួនកាល​វាខាំ​ ឬខ្វាច​អ្នក​ទៀត​ផង​ ប៉ុន្តែ​វា​ជា​រឿង​ដ៏​ប្លែក​ដែល​បុរស​រូប​អាច​ថត​ Selfie បាន​រូប​ស្អាត​ជា​មួយ​និង​សត្វ​ទាំង​នេះ​បាន​ ។ #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11 #12 #13 #14 #15  
Read More

រូបថត​ស្រស់​ស្អាត​ដែលឃើញ​ហើយ​ពិត​ជាទាក់​ទាញ​ចិត្ត​ខ្លាំង​ណាស់

នៅ​លើ​ផែនដី​យើង​នេះ​មាន​ទិដ្ឋភាព​ស្រស់ស្អាត​និង​ប្លែក​ភ្នែក​ជា​ច្រើន​ដែល​មួយ​ចំនួន​អ្នក​មិន​ធ្លាប់​បាន​ឃើញ​វា​ទេ​ តែ​ដោយ​សារ​អ្នក​ជំនាញ​ថត​រូប​មួយ​ចំនួន​ ពួក​គាត់​បាន​ផ្តិត​យក​ទិដ្ឋភាព​កម្រ​ប្រទះ​ទាំង​នោះមក​បង្ហាញ​មនុស្ស​គ្រប់​គ្នាឲ្យ​បាន​ទស្សនា​ ជាក់​ស្ដែង​រូប​ភាព​មួយ​ចំនួន​ខាង​ក្រោម​នេះ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ស្រស់​ស្អាត​ ។ មួយ​នេះ​មិន​មែន​ជា​ការ​ថត​រូប​ដ៏​ស្រស់​ស្អាត​ទេ​ តែមើល​មុខមាត់​ពួក​គាត់​ដូចគ្នាណាស់ ផ្កាប្រភេទ​នេះ​កាន់​តែ​ស្រស់​ស្អាត​ពេល​ត្រូវ​ទឹក​ភ្លៀង ពេល​កូន​ដំរី​ទៅ​លេង​នៅ​ឆ្នេរសមុទ្រជា​លើក​ដំបូង ភ្នំ Mount Bromo ហេឡូខ្ញុំ​គឺ​ទីទុយ ​​Norwegian fjords រោម​បែប​នេះ​កម្រ​ប្រទះណាស់ ប្រាសាទ Bagan នៅមីយ៉ាន់ម៉ា មើល​ទៅ​ស្រស់​ស្អាត ភ្នំមាន​ពណ៌ចម្រុះ The Grey Pamir  
Read More

Dalston House ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​ចង់​ទៅ​ទស្សនា​នឹងផ្ដិតយក​រូបភាព​ប្លែក

Dalston House ជា​គម្រូ​ផ្ទះ​បែប​សិល្បៈ​មួយ​ដែល​បង្កើត​ឡើង​ដោយសិល្បៈករ​ជនជាតិ​អាហ្សង់ទីន​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា​ Leandro Erlich ។ គម្រូ​ផ្ទះ​មួយ​នេះ​មាន​ការ​ចាប់​អារម្មណ៍​ព្រោះ​មនុស្ស​ជា​ច្រើន​អាច​ផ្ដិត​រូប​ភាព​ប្លែក​ពីគេ​គឺ​មើល​ទៅ​ពួក​គេ​ដូចជា​អាច​ឈរ​ឬ​នៅ​អង្គុយ​នៅ​លើ​ជញ្ជាំង​អី​ចឹង​ ដោយ​រូប​ភាព​ទាំង​នោះ​គឺ​កើត​ឡើង​ដោយ​សារ​ចំនាំង​រូបភាព​ចូល​ទៅ​ក្នុង​មួយ​ផ្ទាំង​ដ៏​ធំ​ដែល​មាន​គម្លាត​មុំ​៤៥​ដឺក្រេ ។  
Read More

គូស្នេហ៍មួយគូធ្វើដំណើរជ៉ំវិញពិភពលោកស្វែងរកអគារប្លែកដើម្បីថតស្ទីលប្រឡែង Background

មិនចង់បាន Background បែបកែច្នៃដើម្បីថតរូបស្ទីលប្លែកៗរបស់ខ្លួន គូស្នេហ៍មកពីប្រទេសអេស្បាញមួយគូបានធ្វើដំណើរជ៉ំវិញពិភពលោកដើម្បីស្វែងរកអគារប្លែកដែលខ្លួនគិតថាសាកសមជា Backgound សម្រាប់ការថតស្ទីលប្លែកៗប្រឡែងជាមួយនឹង Background នោះ។ ពួកគេទាំងពីរនាក់មានឈ្មោះថា Daniel Rueda និង Anna Devis ស្ទីលប្រឡែងជាមួយនឹង Background នេះមិនត្រឹមតែមើលទៅប្លែក និងគួរឲ្យចាប់អារម្មណ៍នោះទេ វាថែមទាំងពោរពេញទៅដោយភាពគួរឲ្យអស់សំណើចផងដែរ ។ តោះទៅមើលស្នាដៃរបស់ពួកគេទាំង ២ បន្តិចទៅមើល ៖ #1 #2 #3 #4
Read More

កោះសិប្បនិម្មិតដែលអស្ចារ្យបំផុតទាំង១០ក្នុងពិភពលោក

នៅលើផែនដីនេះមានកោះធម្មជាតិស្រស់ស្អាតជាច្រើន ប៉ុន្តែយ៉ាងណាក៏មិនគ្រប់គ្រាន់នោះទេ ដូចនេះហើយមនុស្សលោកបានបង្កើតនូវកោះជាច្រើនថែមទៀត។ ទោះបីកោះសិប្បនិម្មិតទាំងនោះមួយចំនួនមិនមានលក្ខណៈទាក់ទាញខ្លាំងដូចកោះធម្មជាតិក៏ដោយ តែមួយចំនួនគឺអស្ចារ្យខ្លាំងណាស់ ហើយខ្លះគឺស្អាតអស្ចារ្យជាងកោះធម្មជាតិទៅទៀត។ តួយ៉ាងដូចជាកោះសិប្បនិម្មិតអស្ចារ្យបំផុតទាំង១០ខាងក្រោមនេះ។ 10. កោះNotre Dame ប្រទេសកាណាដា 9. កោះWilhemstein ប្រទេសអាល្លឺម៉ង់ 8. កោះTreasure​ សហរដ្ឋអាមេរិក 7. កោះHulhumale ប្រទេសម៉ាល់ឌីវ 6. កោះTHUMS សហរដ្ឋអាមេរិក 5. កោះ The World នៅឌូបៃ
Read More

ខ្លាចម្ដាយបារម្ភ បុរសម្នាក់ថតរូបភ្ជាក់ជាមួយនឹងពាក្យថា Mom I’m Fine គ្រប់ទីកន្លែងដែលគាត់ទៅដល់ សូម្បីតែនៅកម្ពុជា

លោក Jonathan Kubben Quiñonez បានលាឈប់ពីការងារជា អ្នកអ្នកប្រឹក្សាផ្នែកជំនួញនៅទីក្រុង Brussels ។ គាត់បានលក់រថយន្តរបស់គាត់ ហើយធ្វើដំណើរកម្សាន្តជ៉ំវិញពិភពលោក ។ ក្នុងការធ្វើដំណើរកម្សាន្តនេះម្ដាយរបស់គាត់មានភាពព្រួយបារម្ភពីសុវត្ថភាពរបស់គាត់ជាខ្លាំង ហេតុដូចនេះហើយគ្រប់ពេលដែលគាត់ទៅដល់កន្លែងណាគាត់មិនភ្លេចថតរូបដោយភ្ជាប់ជាមួយនឹងពាក្យថា Mom I’m Fine (ម៉ាក កូនមិនអីទេ) នោះទេ សូម្បីតែពេលមកលេងនៅកម្ពុជា ។ ហើយរូបថតទាំងនោះគាត់បានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Instagram ផងដែរ។ ក្រោយមករូបភាពទាំងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម Instagram ទូទៅ ហើយវាក៏ក្លាយជារូបភាពដ៏ល្បីផងដែរ
Read More

សំណង់និងសម្មិទ្ធិផលដ៏អស្ចារ្យទាំង១៣របស់ពិភពលោកដែលអ្នកមិនគួរអូសរំលង

១. កងនៃជីវិត (Ring of life), ប្រទេសចិន អាគារដ៏អស្ចារ្យមួយនេះមាន៥៦ជាន់នឹងជាទីកន្លែងទេសចរណ៍ដ៏ពិសេសមួយដែលមានកន្លែងសម្រាប់មើលទេសភាពនៅឯកំពូល។ នៅពេលយប់វាមានអំពូលភ្លើងជាង១០០០០គ្រាប់ ជាមួយពណ៍ចម្រុះគ្នាដែលធ្វើមើលទៅកាន់តែស្រស់ស្អាត។ ២. La Grande Arche de la Défense, ប្រទេសបារាំង សំណង់ដ៏ស្រស់ស្អាតមួយនេះត្រូវបានសង់ឡើងនៅទីក្រុងតូចមួយឈ្មោះថា Puteaux។ នៅលើកំពូលគេបង្អស់មានបន្ទប់ប្រជុំដ៏ធំទូលាយមួយ និងមានកន្លែងសម្រាប់មើលទេសភាពផងដែរ។ ៣. កន្លែងមើលផ្កាយ​ Arecibo , ប្រទេសប៉េរ៉ូ Arecibo គឺជាកន្លែងមើលផ្កាយដ៏ធំមួយដែលយើងនឹកស្មានមិនដល់ពីរូបរាងរបស់វា
Read More

ទីកន្លែងចម្លែកៗជុំវិញពិភពលោកដែលមិនគួរឲ្យជឿថាមានពិតមែន

នៅលើផែនដីយើងនេះមានទីកន្លែងចម្លែកៗជាច្រើនដែលអ្នកមិនបានដឹង ឬឃើញ ហើយពេលខ្លះអ្នកក៏ប្រហែលជាមិនជឿទេថាវាមានពិតមែន ប្រសិនបើមិនបានឃើញផ្ទាល់ភ្នែក។ ខាងក្រោមនេះ ជាទីកន្លែងចម្លែកៗជុំវិញពិភពលោក៖ 1. បឹងដែលមើលទៅដូចមានស្នាមដិតដុំៗ​(Spotted Lake) នៅBritish Columbia ប្រទេសកាណាដា 2. Giant’s Causeway ភាគខាងជើងប្រទេសអៀឡង់ មានសសររាងពហុកោណប្រហែល37,000 ហើយតាមរឿងព្រេងក្នុងតំបន់ផ្លូវនេះបង្កើតឡើងដោយយក្ស។ 3. អណ្តូងThor’s Well នៅរដ្ឋOregon សហរដ្ឋអាមេរិក 4. Pamukkale ប្រទេសតួគី 5. បឹងHillier
Read More

20+ សន្លឹកបង្ហាញពីដំណើរកម្សាន្តដ៏អស្ចារ្យ ជ៉ំវិញពិភពលោក ដែលគ្រប់គ្នាប្រាថ្នា

ដំណើរកម្សាន្តជ៉ំវិញពិភពលោកគឺជាបំណងប្រាថ្នារបស់មនុស្សទូទៅ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើដំណើរកម្សាន្តជ៉ំវិញពិភពលោកនោះទេ ដោយសារកត្តាថវិកា ពេលវេលា និង កត្តាផ្សេងមួយចំនួនទៀតដែលបានក្លាយជាឧបស្គសម្រាប់មនុស្សមួយចំនួនក្នុងការធ្វើដំណើរកម្សាន្ត ពេលខ្លះក៉ំថាឡើងដល់ទៅជ៉ំវិញពិភពលោក សូម្បីត្រឹមតែមួយប្រទេសក៏មិនបានផង។ បើសិនជាអ្នកមិនទាន់បានធ្វើដំណើរកម្សាន្តទេ តោះអាចបណ្ដែតអារម្មណ៍ជាមួយនឹងទីដ្ឋភាពដ៏ស្រស់ស្អាតនៃដំណើរកម្សាន្តរបស់មនុស្សមួយចំនួនជ៉ំវិញពិភពលោក ៖ #1 #2 #3 #4 #5 #6 #7 #8 #9 #10 #11 #12 #13 #14 #15 #16 #17
Read More

តោះទៅលេងរូបភ្នំដែលធំជាងគេបំផុតក្នុងពិភពលោក

New Athos ឬ Novoafonskaya គឺជារូងភ្នំដ៏ធំបំផុតមួយក្នុងចំណោមរូងភ្នំធំៗទាំង ៣ ក្នុងពិភពលោក ហើយវាក៏ជារូងភ្នំតែមួយគត់ដែលគេបើកឲ្យចូលទៅលេងជាសាធារណៈផងដែរ ។ រូបភ្នំមួយនេះមានទីតាំងស្ថិតនៅភ្នំ Iverian រដ្ឋ Abkhazia ប្រទេស Georgia ។ ដើម្បីចូលទៅលេងនៅទីនោះអ្នកត្រូវជិះរថភ្លើង តាមខ្សែរថភ្លើងមួយដែលគេបង្កើតឡើងដើម្បីនាំភ្ញៀវទេសចរណ៍ទៅកាន់រូងភ្នំ ។ ភ្ញៀវទេសចរណ៍ជាច្រើនដែលបានចូលទៅទីនោះបានបញ្ចេញនូវអារម្មណ៍របស់ខ្លួនថា ពេលចូលទៅដល់រូងភ្នំវាហាក់បីដូចជាចូលទៅកាន់ពិភពលោកមួយផ្សេងទៀតអីញ្ចឹង ។  
Read More
Exit Popup for Wordpress